ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចាង ដេវ៉ាន (Chang Dae-whan) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅ វិមាន៧មករា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ហើយតាមរយៈទំនាក់ទំនងការទូតនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍ ន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់វិស័យសំខាន់ៗចំនួន ៥ គឺ ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ អោយកាន់តែរីកចម្រើនថែមទៀត, ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ អោយកាន់តែរីកចម្រើនរឹងមាំ, ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព, ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT) និងជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់សាលារាជធានីភ្នំពេញ។

លោក ចាង ដេវ៉ាន ក៏បានជម្រាបជូន សម្តេចតេជោ ថាដែរថាលោកពិតជាមានកិត្តិយសខ្លាំងណាស់ដែល សម្ដេចតេជោ បានអនុញ្ញាអោយចូលជួប សម្ដែងការគួរសម នៅពេលនេះ និង បានពាំនាំបណ្តាក្រុមហ៊ុនកូរ៉េ ជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកក៏បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ ដោយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូ អោយទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក