BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៧ករណី ខណៈអ្នកជំងឺ ៥៧២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩០,៥៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន១,៨៣៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៦,៧០២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៥១២ករណី៕