ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ

អាមេរិក៖ តុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឱ្យ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកឡើយ។ លោក គ្រី ម៉ះផល បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាជួបជុំគ្រួសារវិញកាលពីថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីរងអយុត្តិធម៌អស់រយៈពេល១ ឆ្នាំ ៤ខែ និង១០ថ្ងៃ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាំងពីអាជ្ញាធរអាមេរិកចាប់ខ្លួន និងចោទលោក គ្រី ម៉ះផល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ទាំងរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ តែងបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។ ជាមួយគ្នានេះក្រសួងកសិកម្មកម្ពុជាក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិកដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាធរ និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិកដើម្បីរកយុត្តិធម៌ជូនដល់លោក ម៉ះផល។

ក្រសួងកសិកម្មបានអះអាងថា ការចោទប្រកាន់របស់តុលាការអាមេរិកមកលើមន្ត្រីកម្ពុជា គឺធ្វើឡើងដោយគ្មានភស្តុតាងច្បាស់លាស់ ពោលផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារព័ត៌មានគ្មានវិជ្ជាជីវៈ ដើម្បីចោទប្រកាន់បំភ័ន្តសាធារណជន និងប្រឆាំងមន្ត្រីកម្ពុជា។

ក្រសួងកសិកម្មបានសង្កត់ធ្ងន់ថា សត្វស្វាទាំងឡាយដែលបាននាំចេញពីប្រទេសកម្ពុជា សុទ្ធតែស្របច្បាប់ និងអនុសញ្ញាអន្តរជាតិត្រឹមត្រូវ។

គូសរម្លឹកថា លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួននៅឯអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី(John F.Kennedy) កាលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។

សត្វស្វាក្ដាមគឺជាសត្វដែលមានស្ទើរតែទូទាំងប្រទេសកម្ពុជា វាគឺជាសត្វដែលចូលចិត្តរស់នៅជាហ្វូងដែលអាចមានដល់ ១០០ក្បាលឯណោះក្នុងមួយហ្វូង។ ស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទក្នុងនោះរួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេរខ្សាច់ និងតាមឆ្នេរកោះជាដើម។

ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក