ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ

អន្តរជាតិ៖ នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតដែលបង្កឱ្យមានជម្លោះជាមួយអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

សមាជិកក្រុមប្រឹក្សាដែលនៅសេសសល់ចំនួន១៤ បានបន្តបោះឆ្នោតសម្រាប់ការស្វែងរកដំណោះស្រាយដែលទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ក្រុមប្រឹក្សាសន្តិសុខដែលមានវត្តមានក្នុងការបោះឆ្នោតនេះក៏បានសំដែងនូវការពេញចិត្ត និងទះដៃអបអរសាទរចំពោះក្នុងអង្គសន្និបាតក្រោយបញ្ចប់ការបោះឆ្នោតផងដែរ។ 

នៅលើបណ្ដាញសង្គម លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហោះសារមួយថា៖ "ដំណោះស្រាយនេះត្រូវតែអនុវត្ត ហើយមិនអាចឱ្យបរាជ័យបានទេ!"។ ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងថា៖ "បរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការវេតូដំណោះស្រាយខាងលើនេះ គឺជាការដកថយយ៉ាងច្បាស់លើគោលជំហររបស់ខ្លួនកន្លងមក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែលកន្លងមក"។ អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា៖ "ការបោះឆ្នោតនេះមិនបានផ្លាស់ប្តូរគោលជំហរនយោបាយរបស់យើងនោះទេ"

កម្ដៅបន្តកើនឡើង ពោលគឺក្រោយការបោះឆ្នោតនៅអង្គការសហប្រជាជាតិបានបញ្ចប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលដំណើរទស្សនកិច្ចនេះគ្រោងនឹងពិភាក្សាអំពីប្រតិបត្តិការយោធាអ៊ីស្រាអែលដែលបានគ្រោងទុកនៅក្នុងទីក្រុង Rafah ផងដែរ។ មន្រ្តីសហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកមានការងឿងឆ្ងល់ជាខ្លាំងចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ហើយបានចាត់ទុកថាវាគឺជាប្រតិកម្មហួសហេតុ។

ងាកមកកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសឯណេះវិញបានស្វាគមន៍ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានត្រៀមជាស្រេចក្នុងប្រតិបត្តិការផ្លាស់ប្តូរអ្នកទោស និងចំណាប់ខ្មាំងទាំងសងខាងរបស់ភាគីទាំងពីរ។ ដោយឡែក នាយករដ្ឋមន្រ្តីស្ដីទីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសនានាគួរតែដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ដូចគ្នា។ កន្លងមក យោធាអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ Hezbollah បាននិងកំពុងផ្តោះផ្តងគ្នាដោយមុខអាវុធ និងការបាញ់ប្រហារគ្នាទៅវិញទៅមកឆ្លងកាត់ព្រំដែនលីបង់ភាគខាងត្បូងមួយរយៈពេលកន្លងមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក