ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Dani Alves រួចផុតពីការជាប់ពន្ធនាគារ ក្រោយចំណាយលុយ ១លានអឺរ៉ូជាប្រាក់ធានានៅក្រៅឃុំ

អេស្ប៉ាញ៖ កីឡាករបាល់ទាត់ជនជាតិប្រេស៊ីល Dani Alves ត្រូវបានដោះលែងពីពន្ធនាគារអេស្ប៉ាញវិញហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីរូបគេបានដាក់ប្រាក់ធានានៅក្រៅឃុំចំនួន ១លានអឺរ៉ូជុំវិញការកាត់ទោសទៅលើកីឡាកររូបនេះ ពាក់ព័ន្ធនឹងការរំលោភលើស្រ្តីម្នាក់ក្នុងក្លិបរាត្រីមួយកន្លែងកាលពីឆ្នាំ២០២២ កន្លងទៅ។

កាលពីថ្ងៃពុធកន្លងទៅ តុលាការអេស្ប៉ាញបានប្រកាសថា Dani Alves អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ ហើយលោកអាចប្តឹងឧទ្ធរណ៍នឹងការសម្រេចរបស់តុលាការជុំវិញករណីរំលោភសេពសន្ថវៈនេះបាន។ យ៉ាងណាមិញ លោកបានទទួលការអនុវត្តទោសប្រហែល ១ភាគ៤ នៃទោសសរុប ៤ឆ្នាំកន្លះរបស់លោករួចទៅហើយ។ 

គួរឱ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ អ្នកសារព័ត៌៌មានប្រមាញ់បានរូបភាពនៃការចាកចេញពីពន្ធនាគាររបស់ Dani Alves ដែលបានដើរចេញពីពន្ធនាគារ Brians 2 ស្ថិតនៅភាគពាយព្យនៃទីក្រុង Barcelona ដែលអមដំណើរដោយមេធាវីរបស់លោកផងដែរ។ ក្រោយចាកចេញពីពន្ធនាគារភ្លាម អតីតកីឡាកររបស់ Barcelona រូបនេះមិនបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មានដែលនៅចាំមុខច្រកចូលពន្ធនាគារឡើយ ដោយរូបគេបានឡើងរថយន្តមួយគ្រឿងចេញពីកន្លែងតែម្តង។ 

ករណីរំលោភសេពសន្ថវៈនេះបានទទួលការចាប់អារម្មណ៍មិនមែនគ្រាន់តែដោយសារជនសង្ស័យគឺជាកីឡាករបាល់ទាត់ល្បីល្បាញនោះទេ ប៉ុន្តែក៏ដោយសារតែយុទ្ធនាការប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័របានក្លាយជាប្រធានបទលេចធ្លោកាន់តែខ្លាំងនៅអេស្ប៉ាញ។ ក្នុងការធានាកូនក្ដីរបស់ខ្លួន មេធាវីរបស់ Dani Alves ក៏បានដាក់តម្កល់លិខិតឆ្លងដែនរបស់ខ្លួននៅតុលាការ ហើយ Alves ផ្ទាល់ក៏ត្រូវបានតុលាការដាក់ដីការារាំងហាមរូបគេមិនឱ្យចូលជិតរងគ្រោះក្នុងចម្ងាយ ១,០០០ម៉ែត្រ។ 

អតីតខ្សែការពារ Barcelona, Juventus និង PSG រូបនេះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Brian 2 តាំងពីខែមករា ឆ្នាំ២០២៣មកម្ល៉េះ។ លោកត្រូវបានតុលាការប្រកាសផ្តន្ទាទោសកាលពីថ្ងៃទី២២ ខែកុម្ភៈ ពីបទរំលោភសេពសន្ថវៈលើនារីម្នាក់ និងបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១៥០,០០០អឺរ៉ូ។ យ៉ាងណាមិញ កីឡាកររូបនេះក៏​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស​នេះផងដែរ ប៉ុន្តែមិនទាន់មានការសម្រេចក្ដីជាចុងក្រោយនៅឡើយទេ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក