ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ន.ម.ក. ថាទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC ប្រមូលវិញបាន៩០%ហើយ

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ន.ម.ក. បានបញ្ជាក់ថា បន្ទាប់ពីមានវិធានការបន្តបន្ទាប់មកពេលនេះក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) CIC បានប្រមូលមកវិញនូវទ្រព្យសកម្មរបស់របស់ខ្លួនបានប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. ហើយ និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបាន ត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព៏ត៌មានរបស់និយ័តករមូលបត្រកម្ពុជាចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។ 

ន.ម.ក. បានបញ្ជាក់ថាខ្លួននឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិជាបន្ត និងឃ្លាំងមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក។

ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អាច ទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក