ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខ្មាន់កាំភ្លើងទាំងបួននាក់ក្នុងហេតុការណ៍សម្លាប់រង្គាលនៅរុស្សី ត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទភេរវកម្ម

រុស្សី៖ រុស្ស៊ីបានបញ្ជាឱ្យឃុំខ្លួនបុរសចំនួន ៤នាក់ដោយចោទប្រកាន់ពីបទ "ភេរវកម្ម" បន្ទាប់ពីបុគ្គលទាំងបួននាក់ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួន  ក្រោយហេតុការណ៍សម្លាប់រង្គាលមួយនៅឯសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ដែលតួលេខបឋមមានមនុស្សចំនួន ១៣៧នាក់បានស្លាប់ ដោយតួលេខនេះត្រូវគេរំពឹងថានឹងអាចកើនឡើងបន្ថែមទៀត ត្បិតចំនួនមនុស្សដែលកំពុងទទួលការសង្គ្រោះបន្ទាន់មានប្រមាណ ១០០នាក់ផ្សេងទៀត។ គួរបញ្ជាក់ថា បើតាមបទចោទប្រកាន់ខាងលើ បុរសទាំង ៤នាក់អាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ 

នៅក្នុងសវនាការដែលបន្តដំណើរការជាបន្តបន្ទាប់នាតុលាការទីក្រុងមូស្គូនៅព្រឹកថ្ងៃចន្ទនេះ ជនត្រូវចោទទាំងបួននាក់ដែលគេសង្កេតឃើញមានស្នាមជាំ និងរបួសនៅលើផ្ទៃមុខរបស់ពួកគេ ត្រូវបានកងកម្លាំងនាំចូលទៅក្នុងតុលាការដោយឆ្លងកាត់វត្តមានអ្នកសារព័ត៌មានរាប់សិបនាក់ដែលប្រមូលផ្តុំគ្នានៅនឹងមុខតុលាការតំ​បន់ Basmanny រដ្ឋធានីម៉ូស្គូ។ 

ក្នុងដំណើរការសវនាការនេះ គេសង្កេតឃើញកងកម្លាំងសន្តិសុខបាននាំយកបុរសទាំងបួននាក់ ម្នាក់ម្តងៗចូលទៅក្នុងបន្ទប់សវនាការជាមួយស្ថានភាពសុខភាពដែលគួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានរបាយការណ៍ និងវីដេអូបែកធ្លាយនៅលើបណ្តាញសង្គមរុស្ស៊ីអំពីការសួរចម្លើយដ៏ហិង្សា ក្រោយពេលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍។ 

គួរឱ្យដឹងថា ហេតុការណ៍នៃការវាយប្រហារដ៏សាហាវឃោរឃៅ និងគួរឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនេះ ត្រូវបានក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (ISIS) អះអាងថាជាស្នាដៃរបស់ខ្លួន ក៏ប៉ុន្តែមន្រ្តីនៃរដ្ឋាភិបាលរុស្សីពុំបានធ្វើការអធិប្បាយណាមួយពាក់ព័ន្ធនឹងក្រុមនេះនៅឡើយទេ។ ជាក់ស្ដែង នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូង និងតែមួយគត់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានដាក់ការសង្ស័យថាសកម្មភាពនៃការវាយប្រហារនេះមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែន ដោយលោកបានអះអាងថាបុគ្គលទាំងបួននាក់ខាងលើនេះត្រូវបានចាប់ខ្លួន អំឡុងពេលដែលពួកគេបានព្យាយាមគេចខ្លួនចូលទៅកាន់ទឹកដីអ៊៊ុយក្រែន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក