ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីក្រុមហ៊ុន CIC ក្រសួងយុត្តិធម៌បញ្ជាក់ហើយថាសមត្ថកិច្ចកំពុងតាមដាន និងធ្វើការជាជំហានៗដើម្បីការពារប្រយោជន៍របស់អ្នកវិនិយោគ

ភ្នំពេញ៖ ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌បានបញ្ជាក់ថាករណីក្រុមហ៊ុន CIC នៅពេលនេះសមត្ថកិច្ចកំពុងតាមដានជាប់ និងធ្វើការជាជំហានៗដើម្បីឈានទៅរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់ទាំងអស់។

ក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤នេះ ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌បានច្រានចោលការចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចមិនធ្វើការលើករណីក្រុមហ៊ុន CIC នេះ ដោយស្នើឱ្យរង់ចាំមើល «អ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះដោយអាជ្ញាធរជាមុនសិន»។

ក្រសួងយុត្តិធម៌បានបញ្ជាក់ផងដែរថា ករណីរឿងក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ ពោលគឺក្រុមហ៊ុននេះមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគច្បាស់លាស់។

ក្រសួងបានបញ្ជាក់ថា៖ «ករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ»

បើតាមក្រសួងយុត្តិធម៌ក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក