ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលក្រុងសិរីសោភ័ណ​ គឺជាក្រុងដំបូងគេ​ បានធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការក្រុមប្រឹក្សាក្រុង​ សង្កាត់ទាំង៧​ លទ្ធផលអវិជ្ជាមានទាំងអស់

បន្ទាយមានជ័យ​ ៖​ ក្រុងសិរីសោភ័ណ​ គឺជាក្រុងដំបូងគេ​ ក្នុងចំណោមក្រុង-ស្រុកទាំង៩​ ទូទាំងខេត្តបន្ទាយមានជ័យ​ បានធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការនៃរដ្ឋបាលក្រុង​ ក្រុមប្រឹក្សាក្រុង​ ក្រុបឹក្សាសង្កាត់ទាំង៧នៅទូទាំងក្រុង​ នៅព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៤​អនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

មន្ត្រីរាជការនៃរដ្ឋបាលក្រុងសិរីសោភ័ណ​ ក៏បានបង្ហាញអំពីការសាទរ​ និងគាំទ្រចំពោះនូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា​ ក្នុងការធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការ​ ដោយពួកគាត់បានបង្ហាញអំពីការគាំទ្រ​ និងស្ម័គ្រចិត្តចូលរួមធ្វើតេស្ត​ ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់ខ្លួនដែលជាមន្ត្រីរាជការ​ផងដែរ។

លោក​ ស្រេង​ សុផល​ អភិបាលក្រុងសិរីសោភ័ណ​ ក៏បានបញ្ជាក់ផងដែរថា​ ការធ្វើតេស្តនេះ​ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលក្នុងនោះមន្ត្រីរាជការ​ក្រុមប្រឹក្សាក្រុង​ ក្រុមប្រឹក្សាសង្កាត់​ ទូទាំងសង្កាត់ទាំង៧​ ក្នុងក្រុង​ មានសរុបចំនួន១៧៦នាក់​/ស្រី៦៧នាក់(ជាលទ្ធផលអវិជ្ជមានទាំងអស់)៕​



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក