ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើឡើងនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើឡើងនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ។ នេះបើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ឆ្នាំនេះពិធីច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ កាលឆ្នាំមុនប្រព្រឹត្តឡើងនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាព ព្រះកុរណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ដែលធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក