រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

សេតវិមាន៖ អ៊ុយក្រែនគ្មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍សម្លាប់រង្គាលនៅក្នុងទីក្រុងម៉ូស្គូនោះឡើយ

អន្តរជាតិ៖ សេតវិមានអាមេរិកបានថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យថា អ៊ុយក្រែន «គ្មានការពាក់ព័ន្ធអ្វីទាំងអស់» ក្នុងហេតុការណ៍សម្លាប់រង្គាលមួយក្នុងសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សជាង ១៣០ នាក់។  ការលើកឡើងរបស់សេតវិមានអាមេរិកបែបនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្នើឱ្យមានការពិនិត្យ និងស៊ើបអង្កេតលើរដ្ឋាភិបាលទីក្រុងគៀវ (Kyiv) ផងដែរ ចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson ថ្លែងថា៖ "ក្រុមភេរវកម្ម ISIS គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ ហើយហេតុការណ៍នេះមិនមានការរួមចំណែកពីសំណាក់អ៊ុយក្រែនឡើយ"។ ដោយឡែក នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC News អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថ្លែងថា៖ "គ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ។ ជាក់ស្តែង ក្រុម ISIS-K គឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង"។ 

គួរឱ្យដឹងថា ក្រុម ISIS-K គឺសំដៅទៅលើក្រុម ISIS Khorasan ត្បិតការវាយប្រហារនេះត្រូវបានអះអាងថាជាស្នាដៃនៃក្រុមភេរវករដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ 

គួររំឮកថា យ៉ាងហោចណាស់មានមនុស្ស ១៣៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ដែលខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងទីតាំងប្រគុំតន្រ្តីមួយកន្លែងនៅភាគខាងជើងទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រកន្លងទៅ។ ដោយឡែក នៅថ្ងៃសៅរ៍ក្រោយការវាយប្រហារកើតឡើង ក្រុមរដ្ឋឥស្លាមបានសរសេរនៅលើបណ្ដាញសង្គម Telegram ថា ការវាយប្រហារនេះធ្វើឡើងដោយអ្នកប្រយុទ្ធរដ្ឋឥស្លាមបួននាក់ ប្រដាប់ដោយកាំភ្លើងយន្ត កាំភ្លើងខ្លី កាំបិត និងគ្រាប់បែកផ្សែង ដែលជាផ្នែកមួយនៃ "សង្រ្គាមដ៏ក្ដៅគគុក" ជាមួយប្រទេសដែលប្រឆាំងនឹងសាសនាអ៊ីស្លាម។

ក្រោយហេតុការណ៍ដ៏សាហាវនេះបានកើតមានឡើង លោកពូទីនបានចេញមុខប្តេជ្ញាថានឹងដាក់ទណ្ឌកម្មអ្នកដែលនៅពីក្រោយ "ការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃ" នេះ ប៉ុន្តែនៅក្នុងសុន្ទរកថាជាសាធារណៈរបស់លោកស្តីពីហេតុការណ៍សម្លាប់រង្គាលនេះ លោកមិនបានសំដៅទៅលើការអះអាងទទួលខុសត្រូវរបស់ក្រុម ISIS នោះទេ។ ផ្ទុយទៅវិញ លោកបាននិយាយថា ខ្មាន់កាំភ្លើង ៤នាក់ក្នុងហេតុការណ៍ខាងលើត្រូវបានចាប់ខ្លួន អំឡុងពេលពួកគេព្យាយាមគេចខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក