ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រគល់ផ្ទះជូនគ្រួសារយុវសិស្សនិទ្ទេសA អន ផានិត

កំពត៖ ដោយមើលឃើញពីការលំបាកខ្វះខាតក្នុងជីវភាពនិងមានទីជំរកមិនសមរម្យរបស់គ្រូសារប្អូនប្រុសអនផានិតជាយុវសិស្សនិទ្ទេស(A)ឆ្នាំ២០២៣ដែលមានឪពុកម្តាយជាជនមានពិការភាពទាំងពីរនាក់ រស់នៅក្នុងភូមិជ្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្រេច ផ្តល់១ខ្នង ជូនគ្រួសារ ខាងលើនេះ ដោយបានប្រគល់ភារកិច្ច ជូនកងកម្លាំងវិស្វកម្ម សម្តេចតេជោសែន សៀមរាប ជាអ្នកទទួលសាងសង់ ដោយប្រើរយះពេល៤ខែ ទើបរួចរាល់។ផ្ទះនេះ មានទំហំ ១១ម៉គុណ១៦ម៉៦០ មាន៥បន្ទប់ គឺបន្ទប់គេង៣ បន្ទប់ទទួលភ្ញៀវ១ និងបន្ទប់បាយ ១ ព្រមទាំង មានបន្ទប់ទឹក៤ មានអាងស្តុបទឹកនិងរបងព័ទ្ធជុំវិញផងដែរ។

ក្នុងពិធីប្រគល់ផ្ទះជូន លោក អន ចាន់ណា និងអ្នកស្រី តុប មករា ដែលជាឪពុក ម្តាយ របស់យុវសិស្ស អនផានិត នៅព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះលោក អន ចាន់ណា និងលោកស្រី តុបមករា និងក្រុមគ្រួសារ និងចូលរួមអបអរសាទរក្នុងពេល ដែលក្រុមគ្រួសារ លោក និង លោកស្រី ទទួលបានអំណោយ ដ៍ថ្លៃថ្លា ជាផ្ទះថ្មី១ខ្នងពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះ។ ជាមួយនេះលោកឧបនាយករដ្ឋមន្ត្រី ក៍បានក្រើនរំឮកដល់ លោក អន ចាន់ណា និងលោកស្រី តុប មករា និងកូនស្រីម្នាក់ទៀត ក្នុងបន្ទុកត្រូវ បន្តខិតខំពង្រឹងជីវភាព និងខិតខំ រៀនសូត្រ ហើយកុំបារម្មណ៍ ចំពោះ យុវសិស្ស អនផានិត អី ព្រោះថានៅភ្នំពេញអនផានិតទទួលបានយកចិត្តទុកដាក់លើ ការហូបចុក ស្នាក់នៅ និងការសិក្សា រៀនសូត្រ យ៉ាងល្អប្រសើរហើយ។

លោក អន ចាន់ណា តំណាងក្រុមគ្រួសារ បានសម្តែង សេចក្តីរីករាយឥតឧបមា ដោយ គ្រួសារលោកទទួលបាន ការអាណិតស្រឡាញយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំបន្តវេន ដែលមិនត្រឹមតែឧបត្ថម សំរាប់កូនប្រុសច្បង របស់គ្រួសារ លោក មានការស្នាក់នៅ និងរៀនសូត្របន្ត នៅភ្នំពេញនោះទេ តែថែមទាំងផ្តល់ទី ជំរកដ៍កក់ក្តៅបំផុត សំរាប់ក្រុមគ្រួសារលោក ដែលគុណដ៍ថ្លៃថ្លានេះ រូបលោក និងក្រុមគ្រួសារ នឹងចងចាំអស់១ជីវិត។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់ នាពេលខាងមុខតាមរយះលោម ហ៊ុន ម៉ានី ដែលមានវត្ថមាន ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ លោក អន ចាន់ណានិងក្រុមគ្រួសារ សូមបួងសួងដល់ អស់វត្ថុសក្តិសិទ្ធិ ក្នុងលោក និងទេវឆ្នាំថ្មី សូមប្រោសព្រហ្ម ប្រសិទ្ទិពរជ័យ បវរមហាប្រសើរ ជូន សម្តេច តេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងកូនចៅ ទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរ៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក