ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវឱ្យចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលទស្សនា ពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

យោងតាមសារភ្ជាប់ជាមួយរូបភាពទស្សនា និងពិនិត្យហូលពិតាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអំពាវនាវសាធារណជន ចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ។

លោកជំទាវបញ្ជាក់ថា៖«សូមបងប្អូនជួយទៅទស្សនាការតាំងពិពណ៌ហូលពិតាននៅសារមន្ទីរជាតិរបស់យេីង។ យេីងរួមគ្នាជួយថែរក្សាប្រពៃណីនិងវប្បធម៌ខ្មែរយេីង»។

ពិព័រណ៍មិនអចិន្ត្រៃយ៍ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរជាតិ និងផ្តល់សារជូនសាធារណជន អំពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ និងក៏បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន ព្រមទាំងចរន្តនៃការផលិតហូលពិតានប្រើប្រាស់នានាពេលបច្ចុប្បន្ន។

ពិព័រណ៍ហូលពិតានលើកនេះ គឺជាលើកទី៤ហើយ ខណៈពិព័រណ៍ហូលពិតានលើកទី១បានរៀបចំឡើងនៅឆ្នាំ២០១០ លើកទី២នៅឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៦។

សម្រាប់ឆ្នាំនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧មកតាំងបង្ហាញ ចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជាផងដែរ។

គួរឱ្យដឹងដែរថា ហូលពិតាន គឺជាហូលមានលក្ខណៈពិសេសជាងហូលដទៃទៀត ក៏ព្រោះតែអ្នកតម្បាញ បានត្បាញរំលេចជាខ្សែរឿងព្រះពុទ្ធសាសនា ដោយមានគោមក្បាច់លម្អពិសេសៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក