ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរធម្មការចុះណែនាំគ្រូក្មេងដែលល្បីមើលឃើញភពទាំង៣ បញ្ឈប់បង្ហោះវីដេអូសម្តែងអភិនីហារលើបណ្តាញសង្គម

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចុះទៅដល់ផ្ទះគ្រូចាប់សរសៃ និងគ្រូវ័យក្មេងដែលល្បីថាអាចមើលឃើញភពទាំង៣ និងឃើញអមនុស្ស ណែនាំឱ្យបញ្ឈប់បង្ហោះសកម្មភាពទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ។

កាលពីថ្មីៗកន្លងទៅនេះ គ្រូចាប់សរសៃ និងមានកូនស្រីអាចមើលឃើញភពទាំង៣ បានធ្វើសកម្មភាពទស្សន៍ទាយ និងសម្តែងអភិនីហារផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។

គ្រូចាប់សរសៃ និងកូនស្រីបានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ​។

ជាមួយគ្នានេះអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គូសរំលឹកថា កន្លងមកក្រសួងធម្មការ និងសាសនាក៏បានចាត់វិធានការដោយចុះទៅណែនាំ និងឱ្យបុគ្គលមួយចំនួនដែលឆ្លៀតឱកាសយកសាសនាព្រះពុទ្ធធ្វើជាអាជីវកម្ម និងទទួលបានផលលាភផ្សេងៗ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក