ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ត្រឹម១ថ្ងៃ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី ដោយកើតឡើងក្នុង៩រាជធានីខេត្ត ដូចជា ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។

ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៩ករណី ឃាត់ខ្លួនបាន៣៨នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន២គីឡូក្រាម និង១២៦,៩១ក្រាម។ កញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត និងក៏មានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ជាលក្ខណៈពិសេសនៅ រាជធានីភ្នំពេញ នគរបាលជាតិបង្ក្រាបការជួញដូរគ្រឿងញៀនបាន២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៦នាក់។

ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៨ករណី ឃាត់ខ្លួន១៦នាក់។ អ្នកនាំពាក្យរង បញ្ជាក់ថា នៅរាជធានីភ្នំពេញចំនួន៦ករណី ឃាត់ខ្លួន១២នាក់ ខេត្តកណ្ដាល១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ១ករណី ឃាត់ខ្លួន១នាក់។

នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន១ករណី ឃាត់ខ្លួន១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។

គួរឱ្យដឹងដែរថា ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់រដ្ឋមន្ត្រីមហាផ្ទៃ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក