ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការប្រកួតជម្រុះ World Cup រវាងកូរ៉េខាងជើងទល់នឹងជប៉ុននឹងត្រូវប្តូរទៅលេងនៅទឹកដីអព្យាក្រឹត្យ

កីឡា៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បញ្ជាក់ថា ការប្រកួតជម្រុះ World Cup នៅក្នុងទឹកដីកូរ៉េខាងជើងទល់នឹងជប៉ុនដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី២៦នេះ នឹងត្រូវផ្លាស់ប្តូរការប្រកួតពីទឹកដីទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ទៅប្រកួតនៅទឹកដីកណ្ដាលវិញ។

អគ្គលេខាធិការ AFC លោក Windsor John បានប្រាប់មកកាន់អ្នកសារព័ត៌មាននាថ្ងៃសុក្រនេះថា៖ "ជាធម្មតាទឹកដីអព្យាក្រឹត្យ (ទឹកដីកណ្ដាល) នឹងត្រូវស្នើដោយក្រុមម្ចាស់ផ្ទះ ពុំដូច្នោះទេនឹងត្រូវរៀបចំដោយ AFC ផ្ទាល់តែម្តង"។ យ៉ាងណាក្ដី អគ្គលេខាធិការរូបនេះក៏បានថ្លែងបញ្ជាក់ថា ការប្រកួតនឹងនៅតែរក្សាទុកនៅថ្ងៃអង្គារដដែល ដូច្នេះមានពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់ស្វែងរកទឹកដីកណ្ដាលសម្រាប់ការប្រកួតនេះ។ 

គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះបាល់ទាត់នារីនៃព្រឹត្តិការណ៍កីឡាអូឡាំពិករវាងជប៉ុន​និង​កូរ៉េ​ខាង​ជើង​ ក៏ទើបតែត្រូវបានផ្លាស់ប្តូរការប្រកួតពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសអារ៉ាប៊៊ីសាអូឌីតផងដែរកាលពីខែកុម្ភៈកន្លងទៅ។ លោក Windsor John ពុំបានគូសបញ្ជាក់ពីហេតុផលច្បាស់លាស់ដែលនាំឱ្យមានការលើកការប្រកួតផ្លាស់ចេញពីទឹកដីកូរ៉េខាងជើងនាពេលនេះឡើយ។ 

ដោយឡែក បើតាមប្រភពពីសារព័ត៌៌មានជប៉ុន Kyodo បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងមិនចង់ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតដោយសារការភ័យខ្លាចនៃការឆ្លងបាក់តេរី និងវីរុសផ្សេងៗចូលមកក្នុងប្រទេសខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កូរ៉េខាងជើងបានប្រាប់មកកាន់ជប៉ុនថា ខ្លួនមិនអាចធ្វើជាម្ចាស់ផ្ទះបានឡើយ ដោយមិនបាននិយាយពីមូលហេតុលម្អិតនោះទេ។ ទាក់ទងនឹងរឿងរ៉ាវនេះដែរ កាលពីដើមសប្តាហ៍កន្លងទៅ ក្រសួងការបរទេសជប៉ុនបានព្រមានទៅកាន់អ្នកគាំទ្ររបស់ខ្លួនកុំឱ្យព្យាយាមធ្វើដំណើរទៅកាន់គាំទ្រការប្រកួតដល់ទឹកដីកូរ៉េខាងជើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក