ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសថៃនឹងបើកឱ្យកូនរបស់ពលករខ្មែរនៅប្រទេសថៃទទួលបានការអប់រំរៀនសូត្រជាភាសាថៃ

ភ្នំពេញ៖ ប្រធានរដ្ឋសភាថៃលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានជម្រាបសម្ដេចតេជោថាប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែពលករខ្មែរដែលកំពុងធ្វើការនៅថៃដូចជាប្រជាជនថៃដែរ ជាងនេះទៅទៀតក៏នឹងផ្ដល់ការអប់រំរៀនសូត្រដល់គ្រួសារ និងកូនពលករខ្មែរទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។

ការលើកឡើងនេះក្នុងជំនួបរវាងលោកជាមួយប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី២២ ខែ មីនា ឆ្នាំ ២០២៤នេះនៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានលើកឡើងថាកម្ពុជានិងថៃជា ប្រទេសជាប់របងគ្នា ដូច្នេះត្រូវចេះស្រលាញ់គ្នានិងសាមគ្គីគ្នា ដើម្បីជា ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាមួយគ្នានោះលោកថាប្រទេសថៃនឹងយកចិត្តទុកដាក់លើពលករខ្មែរដែលកំពុងធ្វើការ និងប្រកបមុខរបរក្នុងប្រទេសថៃដូចប្រជាជនថៃដែរ។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងប្រទេសកម្ពុជា-ថៃ ខណៈដែលសម្ដេចបានជំរុញឱ្យប្រទេសទាំង ពីលើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ ទេសចរណ៍ ជា ពិសេសចង់ឱ្យប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។

សម្ដេចថា៖ «ចំពោះកិច្ចសហប្រតិបត្តិការតំបន់យើងត្រូវជំរុញថែមទៀតដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និងមហាអនុតំបន់មេគង្គ»។

នេះជាជំនួបថ្មីម្ដងទៀតរវាងលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា និងសម្ដេចតេជោ ខណៈដែលប្រធានរដ្ឋសភាថៃដែលមានអាយុ៨០ឆ្នាំរូបនេះបានជួបសម្ដេចតេជោ ហ៊ុន សែន កាលពី៣០ឆ្នាំមុន ដោយលោកបានលើកឡើងថាសម្ដេចតេជោគឺអ្នកនយោបាយវ័យក្មេងរបស់កម្ពុជាដ៏មានសក្ដានុពល ហើយថ្ងៃនេះបានជួបគ្នាសាជាថ្មី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក