ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៥

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១, ធនាគារភ្នំពេញពាណិជ្ជ PPC Bank ដែលមានទីតាំងស្ថិតនៅអគារលេខ ២១៧ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩។

២, នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី (សាខាជ្រោយចង្វារ) ACTIVE PEOPLE’S Microfinance institution plc. ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១០B ផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បុគ្គលិកចំនួន ០២នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

៣, អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានទៅផ្សារចាស់ ប៉ះពាល់ផ្នែកខាងលិចផ្សារ និងបានទៅពិសារនំបញ្ចុកស្រុះនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០។ ថ្ងៃនេះក្រុមគ្រូបានចុះទៅយកសំណាក អាជីវករចំនួន ២៤នាក់ លទ្ធផលអវិជ្ជមាន។

៤, នៅការដ្ឋានសាងសង់រោងកុនផ្សារទំនើបជីបម៉ុងសែនសុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្មករចំនួន ០៤នាក់ តេស្តរកឃើញវិជ្ជមានកូវីដ-១៩។

៥, ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សាដែលមានទីតាំងស្ថិតនៅ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌមានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌសែនសុខ) ម៉ូឌែន៥ (ខណ្ឌឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក