លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រទះឃើញប្រភេទឧរង្គសត្វ និងថលជលិកសត្វ សង្ស័យអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់កម្ពុជានិងសកលលោក

បាត់ដំបង៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ខេត្តបាត់ដំបង។

ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។

ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង ដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងចុះសិក្សាស្រាវជ្រាវ ពីប្រភេទឧរង្គសត្វ និងថលជលិកសត្វ នៅតាមបណ្តាភ្នំថ្មកំបោរ ដែលមានដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបាណន់ ភ្នំរំសាយសក់ ភ្នំតាគ្រាម ភ្នំក្រពើ និងភ្នំខ្ពស់ជាដើម ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក