ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវឲ្យចូលរួមលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ និងត្រូវកសាងនិងថែរក្សាទំនាក់ទំនងល្អជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបញ្ជាក់ថា ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មានយើងទាំងអស់នេះ ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។

ជាមួយគ្នានេះ លោកបានលើកឡើងឱ្យដឹងថា គ្រប់តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានត្រូវបង្កើនកិច្ចសហការល្អនិងដោយភាពស្មោះត្រង់ជាមួយក្រសួង-ស្ថាប័នសមត្ថកិច្ចដើម្បីអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។

អ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាងពីរពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក