ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ជនសង្ស័យបន្លំខ្លួនជាមន្ត្រីប៉េអឹមចំនួន២នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន

បាត់ដំបង៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលបានបន្លំខ្លួនធ្វើជាមន្ត្រីប៉េអឹមស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ហើយជនសង្ស័យម្នាក់ទៀតឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

កម្លាំងរាជអាវុធហត្ថបានដកហូតវត្ថុតាង ពីជនដែលបន្លំខ្លួនជាមន្ត្រីប៉េអឹម រួមមានមួកកាសស្កេតពណ៌ត្រេអ៊ី ០២ សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ) ខ្សែក្រវ៉ាត់យោធា ០១ ឋានន្ដរសក្ដិ០២គូ គ្រឿងឥស្សរិយស ០២ផ្ទាំង ស្លាកឈ្លោះ ០១ស្លាក សញ្ញាអគ្គបញ្ជាការ ០២ សញ្ញាកងយោធពលខេមរភូមិន្ទ ០២ ស៊ីងកាំភ្លើងពាក់កអាវ ០២គូ សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់) សេចក្ដីសម្រេចតែងតាំង ០២សន្លឹក លិខិតបញ្ជាបេសកកម្ម ០១សន្លឹក Laptob ០១គ្រឿង រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 និងលិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី។ តាមមាត្រា៦១២ នៃច្បាប់ក្រមព្រហ្មទណ្ឌពី «បទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ ២លានរៀល លើអំពើស្លៀកពាក់ជាសាធារណៈដោយគ្មានសិទ្ធិស្លៀកពាក់ នូវសំលៀកបំពាក់ ឯកសណ្ឋាន ឬគ្រឿងឥស្សរិយយសសម្រាប់អាជ្ញាធរសាធារណៈ។

តាមមាត្រា៦១៣ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវឯកសារបញ្ជាក់វិជ្ជាជីវៈ បានចែងទៀតថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១០ម៉ឺនរៀល ទៅ២លានរៀល លើការប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវឯកសារបញ្ជាក់វិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក