ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាបាលទៅកាន់សាធារណៈជន

ភ្នំពេញ៖ នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ គូសបញ្ជាក់ថា អ្នកសារព័ត៌មានបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវការផ្តល់មតិយោបល់ត្រឡប់។

លោកស្រី ភាណ សោភ័ណ ថ្លែងដូចនេះក្នុងវគ្គបណ្តុះបណ្តាល ស្តីពី របបសន្តិសុខសង្កមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានខាងលើនេះ លោកស្រី ភាណ សោភ័ណ បញ្ជាក់ថា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុងការអនុវត្តន៍គោលនយោបាយ ក៏ដូចជាកម្មវិធី និងអន្តរាគមន៏នានា ដែលបានដាក់ឪ្យអនុវត្តន៍ដោយរាជរដ្ឋាភិបាល។

លោកស្រីបន្ថែមថា កត្តាខាងលើនេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុងការកសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គមនៅកម្ពុជា ជាពិសេសនៅក្នុងប្រព័ន្ធគាំពារសង្គម។

គួរឱ្យដឹងដែរថា កាលពីឆ្នាំ២០២៣ អង្គការអុកស្វាម បានសហការគ្នាជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្លឹបអ្នកការសែតកម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ដល់សមាជិកអ្នកសារព័ត៌មានជាតិចំនួន ៦៥នាក់ ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ផ្សេងគ្នា ដោយបានទទួលការគាំទ្រ និងមតិយោបល់យ៉ាងវិជ្ជមានពីសិក្ខាកាម និងភាគីពាក់ព័ន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក