ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ ពិធីស្រាយបួសតែងរៀបចំឡើងបង្ហាញពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិធីស្រាយបួសដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំគឺបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម ដោយគ្មានការរឹតត្បិតណាមួយឡើយ។

សម្តេចតេជោមានប្រសាសន៍នៅក្នុងជំនួបជាមួយអនុប្រធាន CAPDI លោក Agung Laksonoនានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា។

លោក Agung Laksonoបានថ្លែងអរគុណដល់សម្តេចតេជោដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនមូស្លីមនៅកម្ពុជា  តាំងតែពីពេលដែល សម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះលោកកត់សម្គាល់ថា កម្ពុជាគឺតែងតែប្រារព្ធពិធីស្រាយបួសជារៀងរាល់ឆ្នាំក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន ដែលនេះគឺបានបង្ហាញឲ្យច្បាស់ថាកម្ពុជាគឺគ្មានការរើសអើងសាសនាកម្ពុជាប្រជាធិបតេយ្យ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោបានបញ្ជាក់ថាកម្ពុជាតែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបានបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម ដោយគ្មានការរឹតត្បិតណាមួយឡើយ ហើយការរៀបចំនេះតែងធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក