ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប.ស.ស អាចជួយកាត់បន្ថយបន្ទុកចំណាយ និងការព្យាករណ៍បាននៃចំណូល ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព

ភ្នំពេញ៖ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងថា ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹង ស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

លោក ហេង សុផាន់ណារិទ្ធ លើកឡើងដូចនេះក្នុងវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

អគ្គនាយករង ប.ស.ស បានឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ក៏ដូចជាក្ដីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើន និងមន្ត្រីរាជការ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។

តាមរយៈកម្មវិធីនេះ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល។

បន្ថែមពីនេះ សម្រាប់មន្ត្រីរាជការ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកគឺជាបន្ទុករបស់រដ្ឋ ដែលអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅ គ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទាន បាន ៩ខែ ក្នុងអំឡុង ១២ខែចុងក្រោយ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន។

គួរឱ្យដឹងដែរថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) គឺជាគ្រីះស្ថានសាធារណ:រដ្ឋបាល ដែលមានលក្ខណះពិសេសមួយគឺស្ថិតនៅក្រោមប ច្ចេកទេស២របស់មន្ទីរក្រសួងបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈផ្នែកប ច្ចេកទេស និងផ្នែកហិរញ្ញវត្ថុស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបង្កើតឡើងតាមអនុក្រឹត្យតាំងពីឆ្នាំ២០០៧ បើគិតមកដល់ពេលនេះប្រហែល១២ឆ្នាំមកហើយនៃការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក