ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តើពីបុរាណអាចមានពិធីអ្វីខ្លះក្នុងពេលដែលព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរ?

សៀមរាប៖ សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានដកស្រង់ប្រសាសន៍របស់បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ដែលមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឲ្យយើងបាត់ដានឈឹង។

លោកថាពិធីទាំងនោះអាចមានការរាំច្រៀង យ៉ាងត្រេកអរដោយយកម្សៅពណ៌មកបាច និងលាបដាក់គ្នាទៅវិញទៅមកដើម្បីអបអរសារទរដល់ព្រះនរាយណ៍។ លោកថានេះដោយយើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

លោកថា អង្គរវត្តសាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក» ដូច្នេះការអបអរថ្ងៃពិសេសបែបនេះក៏ទាក់ទង​នឹងព្រះនរាយណ៍ផងដែរដែលទី១គឺជ័យជម្នះរបស់ព្រះនរាយណ៍លើយក្ស ហិរណ្សកស៊ីពុ ទី២ជ័យជម្នះរបស់ព្រះនារាយណ៍លើសភាវអាក្រក់ ទី៣ វាជាប់ពាក់ព័ន្ធនឹងថ្ងៃមង្គលនៃនិកាយព្រះនរាយណ៍ និងនិកាយព្រះឥសូរផងដែរ។

បើតាមលោក អ៊ឹម សុខរិទ្ធី ថ្ងៃសមរាត្រីរដូវនេះក៏ជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក