ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឯកភាពធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង​គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង​គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា និងសម្រេចឱ្យបង្កើតមូលនិធិកីឡាជនពិការតេជោសែនផងដែរ។

ថ្លែង​ក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និង​គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ​២០២៤នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ចំពោះការផ្ដល់កិត្តិយសដល់ខ្ញុំបាទជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាខ្ញុំសូមអរគុណដល់ការផ្ដល់កិត្តិយសនេះ និងសូមទទួលដោយរីករាយ»។

ជាមួយគ្នានេះសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏យល់ព្រមក្នុងការបង្កើតកីឡាជនពិការតេជោសែនផងដែរដើម្បីជួយទ្រទ្រង់ដល់មជ្ឈមណ្ឌល និងស្នើដល់ការចូលរួមពីសប្បុរសជនចូលរួមជួយផងដែរ។

សម្ដេចថា៖ «សូមឪ្យរៀបចំលក្ខន្តិកៈឱ្យបានត្រឹមត្រូវដើម្បីរៀបចំប្រសិទ្ធភាពនៃការគ្រប់គ្រងក៏ដូចជាការបង្កើតការទុកចិត្តនិងការចូលរួមគាំទ្រដល់មូនិធិនិនេះ។ អ៊ីចឹងសូមរៀបចំលក្ខន្តិកៈដើម្បីបង្កើត ហើយក្រោយពេលបង្កើតនេះខ្ញុំសូមចូលរួម២០០លានក្នុងមូលនិធិនេះ និងបន្ត១ឆ្នាំ២០០លានក្នុង៣ឆ្នាំបន្តទៀតសរុបបួនឆ្នាំដំបូងក្នុងមួយឆ្នាំ២០០លានតែម្ដង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក