វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ភ្ញៀវទេសចរជាង១ម៉ឺននាក់ចូលរួមទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំពាក់កណ្តាលកំពូលប្រាសាទអង្គរវត្ត

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បានមកចូលរួមទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំពាក់កណ្តាលកំពូលប្រាសាទអង្គរវត្តនាព្រឹកព្រលឹមស្រាងៗថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ភ្ញៀវទេសចររំភើបដែលបានទស្សនាគយគន់ និងផ្តិតរូបភាពព្រឹត្តិការណ៍ថ្ងៃរះចំពាក់កណ្តាលប្រាសាទអង្គរវត្តបានយ៉ាងល្អ ដោយសារអាកាសធាតុអំណោយផល។

បាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត ត្រូវបានរំពឹងទុកថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ដោយឆ្នាំនេះក្រសួងទេសចរណ៍បានបង្កើតកម្មវិធីថតរូបព្រឹត្តិការណ៍សមរាត្រីដែលស្អាតជាងគេនឹងទទួលបានរង្វាន់ទឹកប្រាក់ចាប់ពី ៥០ម៉ឺនរៀល រហូតដល់ ១លានរៀល។

គួសបញ្ជាក់ថាបាតុភូតព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត តែងកើតឡើង ២ដងជារៀងរាល់ឆ្នាំ ពោលនៅខែមីនាម្តង និងនៅខែកញ្ញាម្តងទៀត ដែលព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការគិតគូររបស់បុព្វបុរាណខ្មែរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ រវាងផែនដី និងព្រះអាទិត្យ។ ការណ៍នេះហើយបានធ្វើឱ្យប្រាសាទអង្គរវត្តជាប់ជាកន្លែងដែលមើលថ្ងៃរះ និងលិចស្អាតបំផុតលើពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក