ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោង គំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។

អនុស្សរណៈដែលត្រូវបានចុះហត្ថលេខាខាងលើនេះធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅនៅទីស្តីការក្រសួងការងារ។

ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ រដ្ឋមន្ត្រីការងារ បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បានបណ្តុះបណ្តាលកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិតនៃការបណ្តុះបណ្តាលដ៏សម្បូរបែប។

លោក ហេង សួរ បានគូសបញ្ជាក់ថា ការប្រឹងប្រែងលើបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋនេះ គឺជាការត្រៀមខ្លួនមួយរបស់កម្ពុជាដើម្បីចាកចេញពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។ 

ទន្ទឹមនឹងនេះ លោក Günter Riethmacher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ នឹងបង្កើតឱកាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

គួរឱ្យដឹងដែរថា អនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស នេះនឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាដែលមានជំនាញទាប ឬបានសិក្សាតិចតួចឱ្យមានជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបានឱកាសការងារសមរម្យដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក