ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំពង្រីកប្រព័ន្ធទឹកស្អាតគ្រប់ដណ្តប់ពេញផ្ទៃប្រទេសនៅឆ្នាំ២០៣០

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលអណិត្តទី៧នេះគឺខិតខំពង្រីកសេវាប្រើប្រាស់ទឹកស្អាតគ្រប់ដណ្តប់ពេញផ្ទៃប្រទេស១០០ភាគរយនៅឆ្នាំ២០៣០។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីបានលើកឡើងថា៖« ពិតណាស់យើងមិនទាន់អាចផលិតរោងផលិតទឹកស្អាតបានទាំងអស់នោះទេ ប៉ុន្តែការជីកស្រះ ការបុកអណ្តូងក៏បានជួយឱ្យពលរដ្ឋមានទឹកស្អាតប្រើប្រាស់»។

សម្តេចធិបតី បញ្ជាក់ថា ទោះបីនៅតាមតំបន់មួយចំនួនមិនទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ តែពួកគេក៏មានអណ្តូង និងស្រះ ដែលអាចសម្រួលដល់ការរស់នៅរបស់ពលរដ្ឋផងដែរ។

បើតាមសម្តេចធិបតី បច្ចុប្បន្នបរិមាណទឹកស្អាតគ្របដណ្តប់ពេញផ្ទៃប្រទេសបាន៨៥ភាគរយ ពោលនឹងបន្តឱ្យសម្រេចបាន១០០ភាគរយនៅឆ្នាំ២០៣០ ដើម្បីនាំទឹកស្អាតចូលដល់គ្រប់ភូមិ គ្រប់ឃុំ មានទឹកស្អាតប្រើប្រាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក