ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីបន្លំឯកសារ និងឯកសណ្ឋានកងទ័ព

ខេត្តបាត់ដំបង៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក​ ហួត សុភាព មេបញ្ជាការរង​ទទួលការងារ​ស្រាវជ្រា ព័ត៍មានសន្ដិសុខ និងលោកវរសេនីយ៍ទោ សុខ សារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៍មានសន្ដិសុខ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

បើតាមប្រភពពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើរួមមាន៖ 

១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

ក្នុងនោះដែរ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា៖ មួកកាសស្កេតពណ៌ត្រេអ៉ី ០២, សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ), ខ្សែក្រវ៉ាត់យោធា ០១, ឋានន្ដរស័ក្ដិ០២គូ, គ្រឿងឥស្សរិយស ០២ផ្ទាំង, ស្លាកឈ្លោះ ០១ស្លាក, សញ្ញាអគ្គបញ្ជាការ ០២, សញ្ញាកងយោធពលខេមរភូមិន្ទ ០២, ស៊ីងកាំភ្លើងពាក់កអាវ ០២គូ, សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង ០២សន្លឹក, លិខិតបញ្ជាបេសកកម្ម ០១សន្លឹក, កុំព្យូទ័រយួរដៃ (Laptob) ០១គ្រឿង, រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺ ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 និងលិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។ 

បច្ចុប្បន្ននេះ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក