ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតកំពុងសង្រ្គោះបន្ទាន់ដោយសារពុលសាច់ជ្រូកព្រៃ

មណ្ឌលគិរី៖ គ្រួសារមួយនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានពុលផ្អកសាច់ជ្រូកព្រៃ បណ្តាលឱ្យស្លាប់ប្តីប្រពន្ធ២នាក់ កូន២នាក់កំពុងសង្រ្គោះបន្ទាន់ ហើយឪពុកមារម្នាក់ទៀតមានស្ថានភាពស្រាលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បានបញ្ជាក់ប្រាប់ EAC News ថាហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រោយពីក្រុមគ្រួសារនោះបានយកសាច់ជ្រូកព្រៃដែលទិញពីអ្នកភូមិកាលពីថ្ងៃទី១៣ ខែមីនា មកធ្វើជាផ្អក ខណៈអ្នកភូមិដទៃទៀតក៏បរិភោគដែរ តែចម្អិនធ្វើជាម្ហូប ខុសប្លែកពីគ្រួសារជនរងគ្រោះបរិភោគសាច់ឆៅដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្រោយបរិភោគផ្អកសាច់ជ្រូករួច មួយគ្រួសារនោះមានអាការក្អួតចង្អោរ ឈឺក្បាល និងវិលមុខខ្លាំង ដោយភ្លាមៗត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ក្រោយមក២នាក់ប្តីប្រពន្ធបានស្លាប់ពេលមកដល់មន្ទីរពេទ្យ ខណៈ៣នាក់ទៀតកំពុងសង្គ្រោះ និងសម្រាកព្យាបាល។

ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា មន្ត្រីជំនាញបានប្រមូលសំណាកសាច់ជ្រូកព្រៃមកពិនិត្យពិសោធន៍រកមូលហេតុដែលបណ្តាលឱ្យមនុស្សពុល និងបានណែនាំឱ្យពលរដ្ឋក្នុងភូមិបញ្ឈប់បរិភោគសាច់សត្វព្រៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក