ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអង្គការឧតុនិយមពិភពលោក (WMO) ប្រកាសអាសន្នកម្រិតក្រហមអំពីការកើនឡើងកំដៅផែនដី

អន្តរជាតិ៖ អង្គការឧតុនិយមពិភពលោក ឬ World Meteorological Organization (WMO) ថ្លែងថា កាលពីឆ្នាំ ២០២៣ កន្លងទៅ មានការបំបែកកំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗរួចទៅហើយ ខណៈគេសម្លឹងឃើញថាស្ថានភាពអាកាសធាតុនៅក្នុងឆ្នាំ២០២៤ នឹងកាន់តែអាក្រក់ជាងឆ្នាំមុនៗទៅទៀត ដោយប្រធានស្ថាប័នឧតុនិយមពិភពលោកសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហានៃការកើនឡើងកំដៅទឹកសមុទ្រ និងការបន្តរលាយផ្ទាំងទឹកកក។

ទីភ្នាក់ងារទទួលបន្ទុកផ្នែកអាកាសធាតុនៃអង្គការសហប្រជាជាតិនេះនិយាយថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៃអាកាសធាតុពិភពលោកបង្ហាញថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ឆ្នាំចុងក្រោយ។ WMO បញ្ជាក់ថា សីតុណ្ហភាពទឹកសមុទ្រក៏បានឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦៥ឆ្នាំ ដោយជាង ៩០ភាគរយនៃមហាសមុទ្របានជួបប្រទះនឹងស្ថានភាពរលកកំដៅខ្លាំង ដែលបង្កជាហានិភ័យប៉ះពាល់លើប្រព័ន្ធវដ្តផលិតអាហារសមុទ្រផងដែរ។

អគ្គលេខាធិការ WMO លោកស្រី Celeste Saulo ដែលទើបចូលកាន់តំណែងកាលពីខែមករាកន្លងទៅថ្លែងថា៖ "អង្គការឧតុនិយមពិភពលោកកំពុងប្រកាសអាសន្នកម្រិតពណ៌ក្រហមដល់ពិភពលោក"។ លោកស្រីបន្តថា៖ "អ្វីដែលយើងបានឃើញកាលពីឆ្នាំ២០២៣ ជាពិសេសជាមួយនឹងការកើនឡើងកំដៅមហាសមុទ្រដែលមិនធ្លាប់មានពីមុនមក ការរលាយផ្ទាំងទឹកកកកាន់តែច្រើនឡើង ជាពិសេសផ្ទាំងទឹកកកនៅទ្វីបអង់តាក់តិច សុទ្ធតែជាអ្វីដែលយើងព្រួយបារម្ភខ្លាំង"។ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតគឺ ស្ថានភាពកំដៅមហាសមុទ្រដែលកំពុងមាននេះ អាចត្រូវការពេលរាប់រយឆ្នាំដើម្បីអាចឱ្យវាវិលមកស្ថានការណ៍ដើម​​វិញបាន។ 

អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុប្រចាំ WMO បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា សីតុណ្ហភាពមធ្យមពិភពលោកបានកើនឡើងប្រមាណ ០,២អង្សារសេ ដែលជាការកើនឡើងខ្ពស់បំផុតមួយ។ អ្វីដែលជាការកត់សម្គល់នោះគឺក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ សីតុណ្ហភាព​ជា​ទូទៅ​បាន​ឡើង​កម្តៅ​ក្នុង​អត្រា​ប្រហែល ០,២ ទៅ ០,២៥អង្សាសេ​ក្នុង​មួយ​ទសវត្សរ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក