ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសិទ្ធិមនុស្ស UN ថ្លែងថា អ៊ីស្រាអែលប្រើប្រាស់ភាពអត់ឃ្លានជាអាវុធក្នុងសង្គ្រាមតំបន់ហ្គាហ្សា

អន្តរជាតិ៖ នៅថ្ងៃទី១៩ ខែមីនានេះ អង្គការសហប្រជាជាតិបានថ្លែងថា ការរឹតបន្តឹងយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអែលលើការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សាដែលជាទីតាំងកំពុងញាំញីដោយសង្គ្រាម ព្រមជាមួយការវាយប្រហារឥតឈប់ឈរដោយកងកម្លាំងយោធារបស់ខ្លួន អាចឱ្យគេមើលឃើញថា អ៊ីស្រាអែលកំពុងប្រើប្រាស់យុទ្ធសាស្រ្តនៃ "ភាពអត់ឃ្លាន" ទៅជាអាវុធដ៏សំខាន់ដើម្បីប្រើប្រាស់ក្នុងសង្គ្រាម ដែលទង្វើនេះអាចត្រូវបានគេចាត់ទុកថាជាការប្រព្រឹត្ត "ឧក្រិដ្ឋកម្មសង្គ្រាម"។ 

កន្លងមក ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk ក៏ធ្លាប់បានបើកកកាយ និងពណ៌នានូវភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សដែលកំពុងកើតមាន និងញាំញីនៅក្នុងតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volker Turk និយាយថា "ស្ថានភាពកង្វះអាហារ, ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស គឺជាលទ្ធផលនៃការរឹតបន្តឹងយ៉ាងខ្លាំងក្លាពីសំណាក់កងកម្លាំងអ៊ីស្រាអែលទៅលើការនាំចូល និងចែកចាយជំនួយមនុស្សធម៌ ព្រមទាំងទំនិញពាណិជ្ជកម្មផ្សេងទៀត"។ យ៉ាងណាមិញ​ សេចក្ដីថ្លែងការរបស់មេផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះ ក៏ទទួលបានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីស្រាអែលផងដែរ។ 

ប្រធានផ្នែកសិទ្ធិមនុស្ស UN រូបនេះក៏បានបញ្ជាក់ថា ការបង្ខំផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗក្នុងតំបន់ហ្គាហ្សា ជាផ្នែកមួយនៃការបង្កើនភាពអត់ឃ្លានរបស់ប្រជាជនក្នុងតំបន់ហ្គាហ្សាផងដែរ។ លោកបន្ថែមថា ការរឹតបន្តឹងនូវជំនួយដែលមានគោលដៅនាំចូលមកក្នុងតំបន់ហ្គាហ្សា បន្ថែមពីលើដោយការវាយប្រហារឥតឈប់ឈរ ពិតជាអាចបង្ហាញថាអ៊ីស្រាអែលមានគោលដៅប្រើប្រាស់ភាពអត់ឃ្លានរបស់ប្រជាជន ឱ្យទៅជាអាវុធក្នុងសង្គ្រាមនេះ។

លោក Jeremy Laurence អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ចំពោះការសម្រេចជាចុងក្រោយថា តើភាពអត់ឃ្លានពិតជាត្រូវបានប្រើប្រាស់ជាអាវុធនៅក្នុងសង្គ្រាមមែនឬយ៉ាងណា?? លុះត្រាតែតុលាការគឺជាអ្នកកំណត់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក