ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទូតអូស្រ្តាលីកោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។

ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Justin Kevin Whyatt បានចូលជួបសម្តែងការគួរសម ជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ក្នុងកិច្ចជំនួបនេះ លោក Justin Kevin Whaytt បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.កក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ការដំណោះស្រាយបានយ៉ាងល្អចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍និងចំណេះដឹង លើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា។

ទន្ទឹមនោះ លោក កែវ រ៉េមី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការសម្របសម្រួលដំណើរការនៃ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា ការទទួលពាក្យបណ្ដឹង ដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈ App CHRC និងប្រអប់ពាក្យបណ្ដឹងនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ ការចុះ ស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានយកឱកាសនេះគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បាននិងកំពុង អនុវត្តយ៉ាងមមាញឹកនូវអាទិភាពទាំង៦ និង ការអនុវត្តវិធានការគន្លឹះទាំង៥ ក្នុងនោះក៏មានប្រព័ន្ធយុត្តិធម៌ ដែលជាចំណុចអាទិភាព និងជាផលប្រយោជន៍រួម របស់ប្រជាជន។

ប្រធាន គ.ស.ម.ក បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាអនុវត្តរបប ប្រជាធិបតេយ្យសេរីពហុបក្ស ហើយសព្វថ្ងៃគណបក្សនយោបាយចំនួន២ មានអាសនៈនៅក្នុងរដ្ឋសភា ដោយលោកបានបង្ហាញពីឆន្ទៈសុទិដ្ឋិនិយមថា នៅថ្ងៃអនាគតនឹងមានគណបក្ស បង្កើតថ្មីបន្ថែមទៀត ដែលគោរពតាមច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់បោះឆ្នោត ដើម្បីចូលរួមក្នុង ការប្រកួតប្រជែង។

ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្ស និងបានផ្លាស់ប្តូរទស្សនៈលើលំហប្រជាធិបតេយ្យនៅកម្ពុជាផងដែរ និងផ្តោតលើ វឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង កិច្ចសហការរវាង គ.សមក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក