លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទេសចរណ៍មូស្លីម គឺជាផ្នែកមួយសំខាន់ដែលនឹងចូលរួមស្តារវិស័យទេសចរក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ: លោក មូហាំម៉ាត់ ណោសរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថាការទាញយកចំណែកទីផ្សារពីទេសចរណ៍មូស្លីម នឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានឧត្តមភាព និងភាពប្រកួតប្រជែងខ្ពស់ ពិសេសការស្តារវិស័យទេសចរណ៍នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោក មូហាំម៉ាត់ ណោសរី បានបញ្ជាក់នៅលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយភ្ជាប់ជាមួយនឹងឯកសារបញ្ជ្រាបការយល់ដឹងសាធារណៈ (Public Awareness) ស្តីពីវិស័យទេសចរណ៍មូស្លីមនៅកម្ពុជា ឥស្លាបជាសាសនាដ៏ធំមួយ ក្នុងចំណោមសាសនាដទៃផ្សេងទៀតដែលមានសាសនិករបស់ខ្លួនទូទាំង សកលលោកប្រមាណ១,៩ពាន់លាននាក់ ដែលប្រមាណជា២៤ភាគរយនៃចំនួនប្រជាជនសរុបក្នុងសកលលោក (OIC, 2021) ទេសចរណ៍មូស្លីម (Muslim Tourism) សំដៅទៅលើការ ធ្វើដំណើរកម្សាន្តរបស់ទេសចរមូស្លីម ទាំងការធ្វើដំណើរបែបអាជីវកម្ម ឬក្នុងគោលបំណងលំហែរកម្សាន្តផ្សេងៗ ដោយមិនប៉ះពាល់ផ្នែកជំនឿសាសនាឥស្លាមរបស់ពួកគេ។ ប្រទេសចំនួន១០ ដែលទទួលបានរកចំណូលបានច្រើន ជាងគេពីទេសចរមូស្លីម មាន Turkey, Malaysia, Saudi Arabia, Egypt, Morocco, Indonesia, Kuwait, Tunisia, Jordan និង Iran (Hall and Prayag. 2020)។

បច្ចុប្បន្នកម្ពុជាកំពុងមានវត្តមានជើងហោះហើរមួយចំនួនពីបណ្តាប្រទេសឥស្លាប… (មានការខកខានហោះហើរខ្លះដោយសារជម្ងឺឆ្លងកូវីដ-១៩) ដូចជា ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, អារ៉ាប់រួមអ៊ីមីរ៉ាត់ និងកាតា ហើយគេសង្ឃឹមថាអាចមានការតភ្ជាប់ជើងហោះហើរពីប្រទេសតួគី មួយទៀតនាពេលខាងមុខ។ ទោះជាកម្ពុជា មានជើងហោះហើរដោយផ្ទាល់ជាមួយបណ្តាប្រទេសឥស្លាមក៏ពិតមែន ប៉ុន្តែចំនួនទេសចរម៉ូស្លីមមកកម្ពុជានៅមិនទាន់មានកំណើនខ្ពស់នៅឡើយ។

អ្នកជំនាញបានមើលឃើញពីការជំរុញការ អភិវឌ្ឍទេសចរណ៍មូស្លីមនេះគួរធ្វើតាមរយៈចលនាទេសចរណ៍ក្នុងស្រុកជាមុនសិនមុន នឹងធ្វើការទាក់ទាញភ្ញៀវទេសចរប្រភេទនេះជាលក្ខណៈអន្តរជាតិ។ ក្នុងន័យនេះការផ្តល់ផលិទ្ធផល និងសេវាកម្មទេសចរណ៍ដែលអាចបំពេញតម្រូវការភ្ញៀវទេសចរមូស្លីមគួរតែត្រូវពង្រឹងក្នុងក្របខណ្ឌក្នុងស្រុកជាំមុនសិន។

សាសនិកឥស្លាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាគិតត្រឹមឆ្នាំ២០២០ មានចំនួន៦៧០,៤៨៣នាក់ (ស្មើនឹង៤,៤% នៃប្រជាជនទូទាំងប្រទេស) និងព្រះវិហារមានចំនួន៥៣៦កន្លែង (ក្រសួងធម្មការ និងសាសនា ២០២០)។ បងប្អូនខ្មែរឥស្លាម នៅកម្ពុជាគឺជាពលរដ្ឋខ្មែរ ដែលកាន់សាសនាឥស្លាម ហើយបច្ចុប្បន្នពួកគេទទួលសិទ្ធិស្របច្បាប់ដូចពលរដ្ឋខ្មែរទូទៅដែរព្រមទាំងមានសិទ្ធិប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសេរីក្នុងក្របខណ្ឌនៃច្បាប់របស់កម្ពុជា។

ក្រៅពីការគោរពប្រតិបត្តិជំនឿសាសនាគេសង្កេតឃើញបងប្អូនខ្មែរឥស្លាមមួយចំនួនបាន និងកំពុងធ្វើដំណើរកម្សាន្តជាលក្ខណ:ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ផងដែរចាប់ផ្តើមពីចលនានេះហើយ ដែលប្រតិបត្តិករទេសចរណ៍គួរយកចិត្តទុកដាក់លើចំណែកទីផ្សារទេសចរណ៍ មូស្លីមនេះ ជាពិសេសការជំរុញចលនាទេសចរណ៍ក្នុងស្រុកទាំងក្នុងអំឡុងពេល និងក្រោយវិបត្តជំងឺឆ្លងកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក