ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាច់ជ្រូក និងគ្រឿងក្នុងជ្រូក៦២១គីឡូក្រាមខូចគុណភាព ត្រូវបានដុតបំផ្លាញចោល

បន្ទាយមានជ័យ៖ សាច់ជ្រូក និងគ្រឿងក្នុងជ្រូក៦២១គីឡូក្រាម ដែលមន្ត្រីជំនាញត្រួតពិនិត្យក្នុងរថយន្តមួយគ្រឿង នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ គឺពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូល គ្មានសំបកវេចខ្ចប់ ការដឹកជញ្ជូនមិនមានស្តង់ដារត្រឹមត្រូវឡើយ។

ក្រោយត្រួតពិនិត្យមន្ត្រីជំនាញបានដកហូត និងបានយកទៅដុតកម្ទេចចោល និងបានចាត់វិធានការផ្លូវច្បាប់ល់ម្ចាស់ទំនិញផងដែរ។

សាច់ជ្រូក និងគ្រឿងក្នុងជ្រូកដែលដុតបំផ្លាញចោលរួមមាន អណ្តាតជ្រូក ចំនួន ១៨៦គីឡូក្រាម ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម ជើងជ្រូក ចំនួន ៨៧គីឡូក្រាម ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប.ខេត្តបន្ទាយមានជ័យក៏បានដុតបំផ្លាញចោលប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាមដែលខូចគុណភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក