ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតផ្លូវការអបអរសាទរលោក វ្ល៉ាឌីមៀ ពូទីន ដែលជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្សីជាថ្មី

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតផ្លូវការអបអរសាទរ និងជូនពរទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីនៃសហព័ន្ធរុស្សីសម្រាប់អាណត្តិទី៥។

ក្នុងសារលិខិតនៅថ្ងៃទី១៩ ខែមីនានេះ  សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ីដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្នា ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម។

ក្នុងលិខិតដដែល សម្តេចតេជោបានបញ្ជាក់ថាអស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេសយើងទាំងពីរបានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយទៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក វ្ល៉ាឌីមៀ ពូទីន និងសហការី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងស្ថាប័នរដ្ឋដើម្បីជាឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រជាជន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក