ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសុខភាពពិភពលោកផ្តល់រថយន្តបំពាក់ប្រព័ន្ធត្រជាក់សម្រាប់ការដឹកជញ្ជូនវ៉ាក់សាំងដល់ប្រទេសកម្ពុជា

ភ្នំពេញ: អង្គការសុខភាពពិភពលោកបានផ្តល់រថយន្តដែលមានបំពាក់ប្រព័ន្ធត្រជាក់ចំនួន ៣ គ្រឿងដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារនេះសំរាប់ការដឹកជញ្ជូនវ៉ាក់សាំង។ ក្រៅពីរថយន្តអង្គការសុខភាពពិភពលោក ក៏បានបរិច្ចាគស្រោមដៃអនាម័យ ជែល និងសម្ភារបរិក្ខារវេជ្ជសាស្ដ្រ ដែលមានតម្លៃជាង ៣០ ម៉ឺនដុល្លារ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេងបានធ្វើជាតំណាងទៅទទួលអំណោយដែលបានបរិច្ចាគពីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកវេជ្ជបណ្ឌិត លី អាលីឡាន (Dr. Li Ailan)។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ទាំងការិយាល័យនៅកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។ អង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ជាពិសេសការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនិងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ Covid-19 ។

លោកវេជ្ជបណ្ឌិត លី អាលីឡាន (Dr. Li Ailan) មានប្រសាសន៍ថាអង្គការសុខភាពពិភពលោកនឹងបន្តសហការនិងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ប៉ុណ្ណោះទេ។ ទាំងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោកបាននិងកំពុងធ្វើការរួមគ្នាក្នុងការអនុវត្តវិធានការនានាដើម្បីការពារការរីករាលដាលនៃជំងឺកូរ៉ូណា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក