ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ ថ្ងៃអនាគតមន្ទីរពេទ្យខេត្តអាចព្យាបាលជំងឺមហារីក វះកាត់បេះដូង និងជំងឺផ្សេងៗទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពូជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រមាណ២ ទៅ៣ឆ្នាំទៅមុខទៀត មន្ទីរពេទ្យខេត្តអាចព្យាបាលជំងឺមហារីក វះកាត់បេះដូង និងព្យាបាលជំងឺធ្ងន់ធ្ងរ ពោលលែងពិបាកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញទៀតហើយ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីបានថ្លែងដូច្នេះថា៖« ថ្ងៃក្រោយ ជំងឺធ្ងន់ៗ វះកាត់បេះដូង មហារីក អាចព្យាបាលនៅមន្ទីរពេទ្យខេត្តហើយ ឬនៅមន្ទីរពេទ្យតំបន់ មិនចាំបាច់មកភ្នំពេញ»។

សម្តេចធិបតីបានលើកឡើងបែបនេះ ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់អភិវឌ្ឍមន្ទីរពេទ្យតំបន់ជាមួយJICA កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ចំនួន១៤១លានដុល្លារអាមេរិក។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដើម្បីសុខភាពប្រជាជន រាជរដ្ឋាភិបាលហ៊ានវិនិយោគកែប្រែមន្ទីរពេទ្យតំបន់ និងខេត្តទៅជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលកម្រិតខ្ពស់ដូចនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

បើតាមសម្តេចធិបតី ការពង្រឹងសមត្ថភាពព្យាបាលកម្រិតខ្ពស់សម្រាប់មន្ទីរពេទ្យតំបន់នេះ ត្រូវការធ្វើជាជំហានៗ ពោលមិនអាចធ្វើម្តងបានទាំងអស់នោះទេ។ សម្តេចធិបតីគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលគឺជាគន្លឹះដ៏សំខាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក