ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋអាចយកប្រាក់រៀលដែលចាស់ ទក់ និងរហែក មកប្តូរយកប្រាក់រៀលថ្មី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានប្រកាសទទួលយកប្រាក់រៀលចាស់ៗ ទក់ និងរហែក ពីពលរដ្ឋដោយប្តូរមកវិញនូវប្រាក់រៀលថ្មី ចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ២០២៤ ដោយឥតគិតកម្រៃសេវា។ ការប្រកាសនេះធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល(២០ មីនា ១៩៨០ - ២០ មីនា ២០២៤)។

ធនាគារជាតិនៃកម្ពុជា នឹងបង្កើតយុទ្ធនាការស្រលាញ់ប្រាក់រៀល ដោយសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជននៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងគ្រប់សាខាគ្រឹះស្ថាន និងហិរញ្ញវត្ថុរាជធានីខេត្ត។

នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសិក្ខាសាលាស្តីពី «ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង»នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

ធនាគារជាតិបានអំពាវនាវពលរដ្ឋចូលរួមចំណែកប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។

គូសបញ្ជាក់ថា ក្រៅពីថ្ងៃនៃយុទ្ធនាការស្រឡាញ់ប្រាក់រៀល សាធារណជនក៏អាចយកក្រដាសប្រាក់រៀលចាស់ ទក់ ឬ រហែក មកប្តូរនៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្ដាល)៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក