វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សហរដ្ឋអាមេរិកនឹងទទួលរៀបចំកិច្ចប្រជុំត្រីភាគីជាមួយជប៉ុន និងហ្វីលីពីននាខែមេសាខាងមុខនេះ

អន្តរជាតិ៖ ប្រភពពីសេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងរៀបចំកិច្ចប្រជុំកំពូលមួយជាលើកដំបូងជាមួយមេដឹកនាំរបស់ហ្វីលីពីន និងជប៉ុន ខណៈដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ គួរឱ្យដឹងថា ជំនួបត្រីភាគីរវាងមេដឹកនាំសហរដ្ឋអាមេរិក, ជប៉ុន និងហ្វីលីពីន ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែ​មេសាខាងមុខនេះ គឺជាជំនួបចុងក្រោយបង្អស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកជាមួយប្រទេសសម្ព័ន្ធមិត្តនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។

អគ្គលេខាធិការព័ត៌មាននៃសេតវិមាន លោកស្រី Karine Jean-Pierre ថ្លែងថា៖ "មេដឹកនាំទាំងបីរូបនឹងជំរុញភាពជាដៃគូត្រីភាគីដែលបង្កើតឡើងផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃមិត្តភាព រួមទាំង ចក្ខុវិស័យចែករំលែកសម្រាប់គោលការណ៍សេរី និងបើកចំហរសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក"។ សហរដ្ឋអាមេរិក កន្លងមកបានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកាន់នូវជំហរសេរី ស្របពេលដែលចិនកំពុងមានការកើនឡើងនូវអំណាចរបស់ខ្លួនក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។ 

គួររំឮកថា ភាពតានតឹងរវាងរដ្ឋធានីប៉េកាំង និងរដ្ឋធានីម៉ានីលកំពុងកើនឡើងខ្លាំង ក្រោយមានហេតុការណ៍កប៉ាល់​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ជិត​តំបន់​ថ្មប៉ប្រះ​ទឹក​ដែល​មាន​ជម្លោះ។ កាលពីខែវិច្ឆិកា ជប៉ុន និងហ្វីលីពីនបានប្រកាសថា ប្រទេសទាំងពីរនឹងរួមគ្នាចាប់ផ្តើមការចរចារសម្រាប់កតិកាសញ្ញាការពារជាតិ ដែលអនុញ្ញាតឱ្យភាគីទាំងសងខាងអាចដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកឹស  (Ferdinand Marcos) និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គិស៊ិដា (Fumio Kishida) បានប្រកាសពីការចាប់ផ្តើមនៃដំណើរការនេះ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ានីល ខណៈប្រទេសទាំងពីរកំពុងរកវិធីគ្រប់បែបយ៉ាងដើម្បីស្វែងរកការទប់ទល់នឹងសម្ពាធយោធាដែលកំពុងកើនឡើងរបស់ចិន។

ប្រភពពីសេតវិមានក៏បានបន្តទៀតថា ក្រោយពីកិច្ចប្រជុំត្រីភាគី លោក Joe Biden នឹងរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយទៀតជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលកិច្ចប្រជុំនេះនឹងបញ្ជាក់ជាថ្មីពីជំហរមិត្តភាពដែកថែបរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក។ 

នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នឹងធ្វើដំណើរមកសហរដ្ឋអាមេរិកមុនមួយថ្ងៃ ពោលគឺនៅថ្ងៃទី១០ ខែមេសា សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលត្រូវបានប្រកាសរួចម​​កហើយ។  កាលពីឆ្នាំមុន លោក Kishida បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេបង្អស់ដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន រាប់ចាប់តាំងពីឆ្នាំ២០១៧មក៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក