ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈប្រតិភូអ៊ីស្រាអែលនឹងធ្វើដំណើរទៅកាន់អាមេរិកជាថ្មី ក្រោយលោក Biden បង្ហាញក្ដីបារម្ភលើតំបន់ Rafah

អន្តរជាតិ៖ បើតាមសេតវិមានអាមេរិកបញ្ជាក់ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានព្រមានទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃទី១៨ ខែមីនានេះ ជុំវិញប្រតិបត្តិការយោធានៅក្នុងទីក្រុងរ៉ាហ្វា (Rafah) នឹងបង្កឱ្យមានភាពអនាធិបតេយ្យកាន់តែស៊ីជម្រៅឡើងនៅក្នុងតំបន់ហ្គាហ្សា ខណៈភាគីនីមួយឯកភាពគ្នាក្នុងការលើកយកបញ្ហានេះមកពិភាក្សាលើតុចរចានៅឯរដ្ឋធានីវ៉ាស៊ីនតោន។ 

ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរ (សហរដ្ឋអាមេរិក និងអ៊ីស្រាអែល) នឹងមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយមួយលើការស្វែងរកដំណោះស្រាយដ៏សមស្របជុំវិញបញ្ហាតំបន់ហ្គាហ្សា ដែលជាទីតាំងញាំញីដោយសង្គ្រាមជិត ៦ខែកន្លងមក។ បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់រូបនេះដដែលបញ្ជាក់ថា កិច្ចពិភាក្សាទំនងជានឹងកើតឡើងនៅសប្តាហ៍នេះ ឬយ៉ាងយូរសប្តាហ៍ក្រោយ ហើយយោធាអ៊ីស្រាអែលពុំអាចមានប្រតិបត្តិការណាមួយក្នុងតំបន់រ៉ាហ្វា មុនកិច្ចប្រជុំនះកើតឡើងឡើយ។ 

ក្នុងន័យសង្ខេបសាររបស់​​ប្រធានាធិបតីអាមេរិកទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Sullivan ថ្លែងថា វិបត្តិមនុស្សធម៌នឹងកាន់តែអាក្រក់ឡើង ប្រសិនបើអ៊ីស្រាអែលនៅតែបន្តឈ្លានពានទៅលើតំបន់ Rafah។ លោកបន្ថែមថា កន្លងមកភាគីសម្ព័ន្ធមិត្តទាំងពីរធ្លាប់មានកិច្ចពិភាក្សាជាច្រើនជុំវិញបញ្ហានានាដូចជា បញ្ហាយោធា, ការទូត , ចារកម្ម និងអ្នកជំនាញលើកិច្ចការនយោបាយជាដើម ប៉ុន្តែនៅមិនទាន់មានឱកាសក្នុងការរៀបចំកិច្ចពិភាក្សាយុទ្ធសាស្រ្ត ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយនៅឡើយទេ។ 

គួរបញ្ជាក់ថា មួយរយៈចុងក្រោយមេដឹកនាំកំពូលនៃប្រទេសទាំងពីរហាក់ខ្វែងគំនិតគ្នាច្រើនជុំវិញបញ្ហាក្នុងតំបន់ហ្គាហ្សានេះ។ លោក Biden ធ្លាប់បានប្រាប់ទៅកាន់លោក Netanyahu ថា លោកត្រូវការយុទ្ធសាស្ត្ររួមមួយសម្រាប់អ្វីដែលកំពុងកើតមាននៅក្នុងតំបន់ Gaza។ យ៉ាងណាមិញ លោក Biden ក៏​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​អ៊ីស្រាអែល​ ដើម្បី​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស ដែល​បាន​វាយ​ប្រហារ​ទៅលើអ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ តុលាកន្លងទៅ។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មេដឹកនាំដែលមានសំឡេងច្រើនក្នុងព្រឹទ្ធសភា លោក Chuck Schumer ដែលគេដឹងថាកន្លងមកលោកជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើអ៊៊ីស្រាអែល និងជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វដែលមានឋានៈខ្ពស់បំផុត បានអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល ហើយលោកបាននិយាយថា លោកនាយករដ្ឋមន្រ្តី Netanyahu គឺជាឧបសគ្គចំពោះការឈានទៅរកសន្តិភាព៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក