ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កុមារ៣នាក់ ស្លាប់ និងរងរបួសធ្ងន់ធ្ងរ ដោយសារយកគ្រាប់មីនទៅដំលេង

ឧត្តរមានជ័យ៖ កុមារចំនួន១នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយសារយកគ្រាប់មីនស្គរមកដំលេងធ្វើផ្ទុះដែលហេតុការណ៍នេះកើតឡើងនៅនៅឃុំ​ត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី​១៧​ ខែមីនា​ ឆ្នាំ២០២៤។

បើតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) មុនពេលកើតហេតុកុមារជនរងគ្រោះទាំង៣បានទៅចម្ការដំឡូងជាមួយម្តាយហើយបានប្រទះឃើញមីនស្គរ ក៏បានរើសវាយកមកវាយដំលេងបណ្តាលឱ្យផ្ទុះស្លាប់កុមារម្នាក់នៅនឹងកន្លែង និង២នាក់រងរបួសធ្ងន់ធ្ងរ។

ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុ កុមារាកុមារីរងគ្រោះត្រូវបានដឹកជញ្ជូនមក មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ដោយសភាពរបួសមានភាពធ្ងន់ធ្ងរ ជនរងគ្រោះត្រូវបានបញ្ជូនមកទទួលការព្យាបាល នៅមន្ទីរពេទ្យកុមារគន្ធបុប្ផានៅភ្នំពេញ។

អាជ្ញាធរមីនអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក