ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកំពង់ចាម រៀបចំមន្ទីរពិសោធន៍ វិភាគសំណាកជំងឺកូវីដ-១៩

កំពង់ចាម: អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំការត្រួតពិនិត្យមន្ទីរពេទ្យខេត្តកំពង់ចាមដើម្បីរៀបចំមន្ទីរពិសោធន៍វិភាគសំណាកជំងឺកូវីដ-១៩។ បច្ចុប្បន្នមន្ទីរពេទ្យខេត្តកំពង់ចាមកំពុងប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យមដើម្បីពិនិត្យសំណាកមេរោគកូវីដ-១៩ នៅក្នុងខេត្តដែលអាចពិនិត្យសំណាកបាន ១០០ករណីក្នុងមួយថ្ងៃ។ តាមរយៈការប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម សំណាកទាំងអស់នឹងត្រូវយកមកពិនិត្យម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈមុនពេលលទ្ធផលត្រូវបានចេញផ្សាយ។

ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមលោក យិន ស៊ីណាត មានប្រសាសន៍ថាតាមរយៈគម្រោងរៀបចំមន្ទីរពិសោធន៍កូវីដ-១៩ ខាងមន្ទីរពេទ្យអាចផ្តល់លទ្ធផលភ្លាមៗនៃជម្ងឺកូវីដ-១៩ ដោយមិនបាច់បញ្ជូនទៅពិនិត្យម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រឡើយ។ ក្រៅពីគម្រោងអភិវឌ្ឍមន្ទីរពិសោធន៍កូវីដ-១៩ រដ្ឋបាលខេត្តក៏បានរៀបតំឡើងម៉ាស៊ីនអុកស៊ីសែនដែលក្នុងមួយម៉ោងអាចផលិតបានចំនួន ១០បំពង់ដែលជាជំនួយពីលោក ហ៊ុន ម៉ានិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក