ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរស្រាវជ្រាវរកជនសង្ស័យដែលបង្កឱ្យភ្លើងឆេះព្រៃនៅភ្នំបូកគោ

កំពត៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់EAC news ថា អាជ្ញាធរកំពុងតែបើកការស្រារជ្រាវរកជនសង្ស័យដែលបង្កឱ្យមានអគ្គិភ័យឆេះព្រៃនៅឧទ្យានជាតិភ្នំបូកគោកាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យបានបញ្ជាក់ជំហានដំបូងនៃការខូចខាតព្រៃឈើប្រមាណពី៤០ ទៅ៥០ហិតតា និងពុំមានប៉ះពាល់ដល់ផ្ទះរបស់ពលរដ្ឋឡើយ។ បើតាមអ្នកនាំពាក្យ អគ្គិភ័យនេះគឺបង្កឡើងដោយជនសង្ស័យបានលួចដុត កាប់ និងស្ការព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់។

អ្នកនាំពាក្យបានអំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សធនធានធម្មជាតិ ជាពិសេសចូលរួមដាំដើមឈើដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ពលរដ្ឋតាមមូលដ្ឋាន និងជាតិ ខណៈឆ្នាំ២០២៤នេះក្រសួងបរិស្ថានគ្រោងចែកដើមឈើជាង១លានដើមដល់ពលរដ្ឋដើម្បីបង្កើតគម្របព្រៃ៦០ភាគរយនៅឆ្នាំ២០៥០។

តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ តាមមាត្រា៦២ បានចែងថា ជនណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ដោយចេតនា ដែលជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៥ឆ្នាំ ដល់១០ឆ្នាំ នឹងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក