ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គតម្រង់ទិស ស្ដីពីប្រសិទ្ធភាពនៃការគ្រប់គ្រងព័ត៌មាន និងនាំពាក្យជូនដល់មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ដើម្បីធ្វើការឆ្លើយតបប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ក៏ដូចជាចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក។

វគ្គតម្រង់ទិសនេះ ធ្វើឡើងក្រោមការចូលរួមពី លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ធ្វើឡើងនៅនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ស.ព.ស បានលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់តាមដាន និងអនុវត្តការងារទាំងអស់ដោយប្រតិកម្មឆ្លើយតបឱ្យបានទាន់ពេលវេលា និងការងារបែបបុរេសកម្ម ជាពិសេសដោយត្រូវព្យាករណ៍ទុក និងមានផែនការជាមុនសម្រាប់ហេតុការណ៍ ឬប្រធានបទណា ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ដោយមិនត្រូវរង់ចាំឱ្យហេតុការណ៍នោះកើតឡើងទេ។

លោកក៏បានណែនាំឱ្យត្រូវមានកិច្ចសហការគ្នាក្នុងការជម្រុញការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានឱ្យបានច្រើនសំដៅលើកកម្ពស់សមិទ្ធផលការងារ ប្រមូលនិងបង្កើនរូបភាពវិជ្ជមាន បញ្ជាក់ពីការពិតនៅក្នុងសង្គមកម្ពុជា ក៏ដូចជាធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា គ្រប់គ្រងស្ថានភាព និងព័ត៌មានប្រកបដោយប្រសិទ្ធភាព។

ក្នុងងគោលបំណងបង្កើនប្រសិទ្ធភាពការងារនេះ លោក ប៉ែន បូណា ក៏បានស្នើឱ្យអ្នកនាំពាក្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត បង្កើនការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងកិច្ចសហការឱ្យទាន់ពេលវេលា ដោយបង្កើនការតាមដានព័ត៌មានទាំងតាមរយៈបណ្តាញអ្នកនាំពាក្យ និងបណ្តាញព័ត៌មានផ្សេងទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ប្រកបដោយភាពស៊ីសង្វាក់ និងសហប្រតិបត្តិការល្អ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក