ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីផ្តាយ២ ម្នាក់ទៀតចេញមកសុំទោសជាសាធារណៈចំពោះកំហុសដែលពាក់ស្បែកជើងក្នុងសាលាឆទាន

កំពង់ចាម៖ ឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញលិខិតសុំទោសជាសាធារណៈចំពោះកំហុសអចេតនាដែលពាក់ស្បែកជើងចូលក្នុងសាលាឆទាន បង្កឱ្យមានការរិះគន់ពីមហាជនកាលពីថ្មីៗនេះ។

ការដែលមន្ត្រីផ្កាយ២រូបនេះចេញមុខមកសុំទោសជាសាធារណៈ ស្របពេលមហាជនសម្តែងការមិនពេញចិត្តចំពោះកំហុសរបស់ស្នងការរងនគរបាលខេត្តកំពង់ចាម លោក ជា ធារិទ្ធ ដែលមិនដោះស្បែកជើងចូលព្រះវិហារកាលពីថ្មីៗកន្លងទៅ។

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានរឿបរាប់ថា លោកមានការសោកស្តាយ និងទទួលស្គាល់កំហុសដោយអចេតនាដោយពុំបានដោះស្បែកជើងពេលជួបសំណេះសំណាលជាមួយលោកយាយ លោកតានៅក្នុងសាលាឆទាន។

មន្ត្រីផ្កាយ២រូបនេះបានសន្យាថានឹងមិនឱ្យមានកំហុសនេះកើតឡើងជាលើកទី២នោះទេ ហើយលោកនឹងខិតខំប្រតិបត្តិទៅតាមធម៌ វិន័យ និងគន្លងព្រះពុទ្ធសាសនាឱ្យបានល្អ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ឱ្យដឹងថា កាលពីឆ្នាំ២០១៩ លោកបានបរិចោគដីមួយកន្លែងស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម តម្លៃ១០ម៉ឺនដុល្លារសម្រាប់សាងសង់សាលាឆទានជូនលោកយាយ លោកតា ដែលជាស្រុកកំណើតរបស់លោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក