ភ្នំពេញ៖ ក្រសួងព័ត៌មាននាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចដកអាជ្ញាបណ្ណអង្គភាព Life and Sport News ក្រោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជា្ជជីវៈសារព័ត៌មាន និងបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើតាមក្រសួងព័ត៌មាន លោក ជឿង ធួន ចាងហ្វាងអង្គភាព Life and Sport News ធ្លាប់ត្រូវបានក្រសួងណែនាំផងដែរ ប៉ុន្តែមិនព្រមទទួលការណែនាំ៕