ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលរដ្ឋដែលបានបាត់ ឬខូចបណ្ណ ប.ស.ស មកស្នើសុំធ្វើបណ្ណថ្មី នៅសាខាប.ស.ស ដោយចំណាយត្រឹមតែ៥០០០រៀលប៉ុណ្ណោះ។
ពលរដ្ឋអាចមកស្នើសុំធ្វើបណ្ណ ប.ស.ស. ថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ដដោយឡែកជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់ដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨លាននាក់ ក្នុងនោះមាន សមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តចំនួន២លាន១សែននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយ រងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង១លាន៨សែននាក់ មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋគ្រួសារ ក្រីក្រ (ក្រ១និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនចំនួន២លាន៨សែននាក់។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានពង្រីកនូវ ការគ្របដណ្ដប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ម៉ឺននាក់ផងដែរ៕