លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អត្រាគូស្វាមីភរិយារៀបការនៅក្នុងប្រទេសចិនកើនឡើងជាលើកដំបូងបង្អស់ក្នុងរយៈពេល ៩ឆ្នាំ

ចិន៖ ចំនួនគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍ថ្មីនៅក្នុងប្រទេសចិនបានកើនឡើងប្រមាណ ១២,៤ភាគរយក្នុងឆ្នាំ២០២៣ ដែលជាចំណុចគួរឱ្យចាប់អារម្មណ៍មួយដែលជាបម្រែបម្រួលតួលេខដែលធ្លាប់តែធ្លាក់ចុះប្រមាណជាជិតមួយទស្សវត្ស ស្របពេលដែលយុវវ័យចិនបានសម្រុកបង្កើតចំណងអាពាហ៍ពិពាហ៍របស់ខ្លួនក្រោយការជាប់គាំងមួយរយៈដោយសារបញ្ហាកូវីដ-១៩។ 

តួលេខនៃគូស្វាមីភរិយាដែលទើបរៀបការមានចំនួន ៧,៦៨លានគូកាលពីឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិលកាលពីសប្តាហ៍មុន។ ចំនួននេះមានការកើនឡើងចំនួនជាង ៨៤៥,០០០គូ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែនៅតែទាបជាងតួលេខខ្ពស់បំផុតកាលពីឆ្នាំ២០១៣ ដែលមានគូស្វាមីភរិយាថ្មីរៀបអាពាហ៍ពិពាហ៍រហូតដល់ទៅ ១៣,៤៧លានគូ។ 

ការកើនឡើងនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រកាសសន្យាកាលពីខែមីនាថា រដ្ឋាភិបាលចិននឹងធ្វើការឆ្ពោះទៅរកសង្គមដែលជួយឱ្យការសម្រាលកូនមានភាពងាយស្រួល និងលើកកម្ពស់ការអភិវឌ្ឍប្រជាជនប្រកបដោយតុល្យភាព និងភាពយូរអង្វែង ព្រមជាមួយការសន្យាមួយចំនួនទៀតដូចជាកាត់បន្ថយការចំណាយលើការសម្រាលកូន ការចិញ្ចឹមបីបាច់ថែរក្សាកូន និងការចំណាយលើថ្លៃសិក្សាអប់រំជាដើម។ គួរឱ្យដឹងថា អត្រាប្រជាជនមានវ័យចំណាស់កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលចិន ពោលគឺចំនួនប្រជាជនចិនដែលគ្រោងដល់វ័យចូលនិវត្តន៍ពីការងារមានប្រមាណជា ៣០០លាននាក់ក្នុងមួយទស្សវត្សខាងមុខ ដែលចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនសហរដ្ឋអាមេរិកសរុបទៅហើយ។ 

គួររំឮកថា ចំនួនប្រជាជនចិនបានបន្តធ្លាក់ចុះពីរឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០២៣ ដោយសារតែអត្រាកំណើតធ្លាក់ចុះ និងអ្នកស្លាប់ច្រើនបណ្ដាលមកពីបញ្ហាកូវីដ--១៩ ដែលរដ្ឋាភិបាលចិនមានការព្រួយបារម្ភថានឹងមានផលប៉ះពាល់រយៈពេលវែងទៅលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ច។ យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មាន Yicai បានរាយការណ៍ថា អត្រាកំណើតទារកកំពុងមានការកើនឡើងខ្លាំងក្នុងឆ្នាំរោងនេះ រាប់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈមក ដោយសារឥទ្ធិពលនៃជំនឿថាឆ្នាំនាគជាឆ្នាំដ៏ល្អបំផុតសម្រាប់កំណើតរបស់ទារក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក